Microsoft Word Excel 2007
និយមន័យ
កម្មវិធី
Microsoft Excel គឺជាកម្មវិធីមួយប្រភេទ
ដែលគេប្រើប្រាស់សំរាប់បំរើការផ្នែករដ្ឋបាល ជាពិសេស គេប្រើដើម្បីធ្វើការគណនា
បូកតួលេខ បញ្ជីស្នាម សង់ក្រាហ្វិច ឬគ្រប់គ្រង ទិន្នន័យផ្សេងៗជាដើម។
១.របៀបបើកកម្មវិធី
Microsoft Excel 2007
ដើម្បីបើកកម្មវិធី
Microsoft Excel 2007 បាននោះ ជាដំបូងលោកអ្នកត្រូវ
-ចុច Start Menu => Programs => Microsoft Office =>
Microsoft Office Excel 2007
២.ស្គាល់ពីរូបរាងរបស់កម្មវិធីMicrosoft
Excel 2007
៣.របៀបបិទកម្មវិធី
Microsoft Excel 2007
នៅពេលដែលលោកអ្នកចង់បិទ
ឬចាកចេញពីកម្មវិធី Microsoft Excel 2007 នេះ យើងត្រូវ
-ចុច Office Button
-បន្ទាប់មកសូមជ្រើសរើសយកពាក្យ
Exit Excel
៤.របៀបបន្ដែម Rows (Insert Rows)
ដើម្បីធ្វើការបន្ដែម
Rows បាននេះ យើងត្រូវ
-Select
Rows និង Cell ណាមួយដែលលោកអ្នកចង់បន្ដែម
-បន្ទាប់មកចុច Home នៅក្នុងRibbon ត្រង់ចំនុចCell សូមជ្រើសរើសយកពាក្យ Insert
រួចចុចលើ Insert
Sheet Rows ជាការស្រេច
៥.របៀបលុប Rows
(Delete Rows)
ប្រសិនបើលោកអ្នកចង់លុប
Rows វិញនោះ លោកអ្នកត្រូវ
-Select
Rows និង Cell ណាមួយដែលយើងចង់លុប
-បន្ទាប់មកចុច Home
-នៅត្រង់ចំនុច Cellសូមជ្រើសរើសយកពាក្យ Delete រួចុចលើពាក្យ Delete Sheet Rows
៦.របៀបបន្ដែម Columns
(Insert Columns)
ដើម្បីបន្ដែម
Columns យើងត្រូវ
-Select
Columns and Cell ណាដែលយើងចង់បន្ដែម
-បន្ទាប់មកចុច Home
-នៅត្រង់ចំនុច
Cell ជ្រើសយកពាក្យ Insert បន្ទាប់មកចុចពាក្យ
Insert Sheet Columns
៧.របៀបលុប Columns (Delete Columns)
ប្រសិនបើលោកអ្នកចង់លុប Columns ចោលនេះ
លោកអ្នកត្រូវ
-Select
Columns and Cell ណាដែលយើងចង់លុប
-បន្ទាប់មកចុច Home ជ្រើសរើសយកពាក្យ Delete បន្ទាប់មកចុចពាក្យ Delete
Sheet
Columns
៨.របៀបកំណត់កំពស់
Rows (Rows Height)
ដើម្បីកំណត់កំពស់
Rows យើងត្រូវ
-Select
Rows and Cell ណាដែលត្រូវកំណត់កំពស់
-បន្ទាប់មកចុច Home ជ្រើសរើសយកពាក្យ Format រួចជ្រើសរើសយក Rows Height
នៅពេលនោះវានឹងបង្ហាញនូវផ្ទាំងមួយដូចខាងស្តាំដៃខាងលើ
ហើយសូមវាយតំលៃលេខចូលទៅក្នុងប្រអប់ Row Height (ដោយគិតជា Pixel)
រួចចុច
OK
៩.របៀបកំណត់ប្រវែង
Columns (Columns width)
ដើម្បីកំណត់ប្រវែង Columns យើងត្រូវ
-Select
Rows and Cell ណាដែលត្រូវកំណត់ប្រវែង
-បន្ទាប់មកចុច Home ជ្រើសរើសយកពាក្យ Format រួចជ្រើសរើសយក Columns Width
នៅពេលនោះវានឹងបង្ហាញនូវផ្ទាំងមួយដូចខាងស្តាំដៃខាងលើ
ហើយសូមវាយតំលៃលេខចូលក្នុងប្រអប់ Columns
Width (ដោយគិតជា Pixel) រួចចុច
OK
១០.របៀបបង្កើតនូវ Work
Sheet ថ្មី (Insert Work Sheet)
១១.របៀបនៃការលុប Work
Sheet (Delete Work Sheet)
ដើម្បីលុបនូវ
Work Sheet នោះ យើងត្រូវ
-Right-Click លើ Work Sheet ដែលយើងចង់លុប
-បន្ទាប់មកសូមជ្រើសរើសយកពាក្យថា Delete
បញ្ជាក់ ប្រសិនបើនៅក្នុង Work Sheet របស់យើងុមានទិន្នន័យនោះ
វានឹងបង្ហាញនូវផ្ទាំងមួយដូចខាងក្រោម ហើយសូមចុចពាក្យ Delete
No comments:
Post a Comment